សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”

Episodes
2 days ago
ក្រៅកែវភ្នែកអ្នកដទៃ តើខ្ញុំជានរណា?
2 days ago
2 days ago
ក្នុងវគ្គនេះ យើងនឹងពិភាក្សាអំពីភាពជាខ្លួនឯង និងឥទ្ធិពលរបស់បណ្តាញសង្គមមកលើការយល់ឃើញរបស់យើងមកលើខ្លួនឯង។
ជាជាងឈ្វេងយល់ពីខ្លួនឯង ជាមួយនឹងការចង់ដឹងចង់យល់ យើងជាច្រើនបែបជាគេចវេសពីការពិត ដើម្បីអាចរត់ទៅតាមអ្វីដែលកំពុងល្បី នៅលើបណ្តាញសង្គមទៅវិញ។
យើងនឹងនិយាយយ៉ាងស៊ីជម្រៅ ទៅលើគំនិត "ស្វែងរកខ្លួនឯង" ដែលពេញនិយមយ៉ាងខ្លាំងជាមួយយុវជនសម័យនេះ។ ប៉ុន្តែជាជាងជួយផ្តល់ជាការយល់ឃើញ ការគិតបែបនេះក៏បែបជាអាចធ្វើឱ្យយើងកាន់តែវង្វេងក៏ថាបាន។
ចំណុចសំខាន់ៗពីវគ្គនេះ៖
-
ឥទ្ធិពលនៃបណ្តាញសង្គម ទៅលើដំណើរយើងទៅកាន់ការស្គាល់ខ្លួនឯង
-
សម្ពាធក្នុងការរស់ដោយសម្តែងឱ្យអ្នកដទៃមើល ជាជាងរស់ជាខ្លួនឯងពិតមែន
-
ភាពស្មោះត្រង់ជាមួយនឹងខ្លួនឯង និងការអាចទទួលយកខ្លួនឯងពេញលេញ
វគ្គនេះនឹងអញ្ជើញអ្នក ក្នុងការចូលរួមគិត និងឆ្លុះបញ្ចាំង ទៅលើថាខ្លួនយើងពិតមែនជាមនុស្សបែបណា។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com
Wednesday Mar 25, 2026
ប្រកួតប្រជែង ដើម្បីអ្វី?
Wednesday Mar 25, 2026
Wednesday Mar 25, 2026
ក្នុងវគ្គនេះ យើងពិភាក្សាអំពីសម្ពាធ ដែលយើងជាច្រើនមាន ទៅលើភាពជោគជ័យ និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឥតឈប់ឈរ។
មិនថាបានសម្រេចរឿងច្រើនយ៉ាងណាក៏ដោយ យើងក៏អាចនៅតែមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ព្រោះនៅលើបណ្តាញសង្គម យើងតែងតែឃើញមនុស្សម្នាក់ផ្សេង ដែលស្អាត និងជោគជ័យជាងយើង។ ដូចពាក្យសុភាសិតថា៖ "ភ្នំមួយខ្ពស់ តែងតែមានភ្នំមួយទៀតដែលកាន់តែខ្ពស់"។
ក្នុងកិច្ចពិភាក្សានេះ យើងបាននិយាយអំពីសារៈសំខាន់នៃការផ្តោតអារម្មណ៍លើគោលបំណងពិតរបស់ខ្លួន ជាជាងរត់តែទៅតាមអ្វីដែលល្បី ឬឡូយ ទៅតាមភាពអ៊ូអររបស់សង្គម។
ចំណុចសំខាន់ៗក្នុងវគ្គនេះរួមមាន៖
-
ការយល់ដឹងពីមូលហេតុ ដែលយើងប្រៀបធៀបខ្លួនជាមួយអ្នកដទៃជានិច្ច
- ផលវិបត្តិនៃការប្រៀបធៀប និងការធ្វើជម្រើសទៅតាមភាពភ័យខ្លាច
- ការចេះទទួលស្គាល់ និងទទួលយកខ្លួនឯង
- ការបង្កើតតុល្យភាព រវាងការខិតខំ និងការថែទាំងខ្លួនឯង
វគ្គនេះផ្តល់ជូននូវការពិភាក្សាដ៏ស៊ីជម្រៅ និងចាក់ដោត សម្រាប់អ្នកដែលមានសម្ពាធយ៉ាងខ្លាំងក្លា ទៅលើភាពជោគជ័យ និងការប្រៀបធៀប។
_________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com
Wednesday Mar 11, 2026
នៅតែជាប់គាំ មិនថាខិតខំយ៉ាងណា?
Wednesday Mar 11, 2026
Wednesday Mar 11, 2026
ស្វាគមន៍មកកាន់រដូវកាលថ្មីនៃ "រៀនរស់ផតខាស់" ហើយក្នុងវគ្គនេះដែរ យើងមានការចូលរួមដោយក្រុមការងារម្នាក់ពីរៀនរស់ ឈ្មោះ ប៉ាយ៊ាំ ដែលយើងសន្ទនាពីអារម្មណ៍ជាប់គាំងនៅមួយកន្លែង ដែលយុវជនជាច្រើនជួបប្រទះ។
ពេលខ្លះ មិនមែនដោយសារខ្ជិលច្រអូសនោះទេ។ ខំដែរ ប៉ុន្តែនៅតែមិនទៅមុខ។ មិនថាខិតខំយ៉ាងណា ក៏ដូចជាមិនមានផលអ្វីថ្មីសោះ។ នៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងសម្ពាធពីការប្រៀបធៀបយ៉ាងធ្ងន់ធ្ងរ វាងាយស្រួលណាស់ ដែលយើងអាចបាត់បង់ទំនុកចិត្តមកលើខ្លួនឯង និងមានអារម្មណ៍ទន់ខ្សោយ ដោយសារបានឃើញមនុស្សនានានារត់ទៅមុខបានយ៉ាងលឿន លើកលែងតែខ្លួនយើងម្នាក់។
ក្នុងការសន្ទនានេះ យើងនឹងចូលកាន់តែជ្រៅទៅលើអារម្មណ៍មួយនេះ។ យើងនឹងឈ្វេងយល់ពី៖
- មូលហេតុដែលយើងជាច្រើនមានអារម្មណ៍ជាប់គាំង
- សម្ពាធពីខាងក្រៅ ដែលធ្វើឱ្យយើងមើលមិនឃើញការលូតលាស់ដែលខ្លួនបានឆ្លងកាត់
- ការបាត់បង់កម្លាំងចិត្ត និងទំនុកចិត្ត ដោយសារការប្រៀបធៀប
- តើជំហានទៅមុខមានរូបរាងបែបណា?
- វិធីក្នុងការស្វែងរកផ្លូវចេញពីតំបន់ចុះអ័ព្ទ ដែលយើងបានវង្វេង និងគាំក្នុងហ្នឹងយូរហើយ
ការមានអារម្មណ៍ជាប់គាំង មិនមានន័យថាខ្លួនបរាជ័យនោះឡើយ។ វាគ្រាន់តែមានន័យថា យើងស្ថិតនៅក្នុងរដូវកាលនៃការផ្លាស់ប្តូរមួយ ដែលតម្រូវឱ្យយើងពន្យឺតខ្លួន ដើម្បីយល់ពីខ្លួនឯង និងពិភពលោកកាន់តែប្រសើរ ដូចនោះយើងអាចជ្រើសរើសទិសដៅ សម្រាប់ដំណើរជីវិត កាន់តែប្រសើរ។
វគ្គនេះគឺជាទីតាំងមួយ សម្រាប់យល់ និងឆ្លុះបញ្ចាំងពីអារម្មណ៍ជាប់គាំងបែបនេះ។ វាជាការសន្ទនាសម្រាប់អ្នករាល់គ្នា ដែលកំពុងតែព្យាយាមខិតខំខ្លាំងណាស់ ប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លួននៅនឹងថ្កល់មួយកន្លែងដដែរ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com
Wednesday Feb 11, 2026
បារម្ភបានអី?
Wednesday Feb 11, 2026
Wednesday Feb 11, 2026
មួយថ្ងៃៗ មិនខ្វះទេ រឿងដែលយើងបារម្ភ។ សូម្បីតែអត់ ក៏ចិត្តយើងចេះតែផលិតការបារម្ភថ្មីៗ សម្រាប់យើងផងដែរ។ ប៉ុន្តែ បារម្ភបានអ្វីមកវិញ? តើមានពេលណា ដែលការបារម្ភ ធ្វើឱ្យរឿងមួយកាន់តែប្រសើរដែរឬអត់? អត់ទេ។ ដូចនោះកុំអី។
ដើម្បីកាត់បន្ថយការបារម្ភ រៀនវែកញែកឱ្យបានច្បាស់លាស់ថា តើរឿងណាដែលយើងអាចគ្រប់គ្រងបាន ហើយណាវិញមិន? បើមិនអាចគ្រប់គ្រងបានទេ ខំខ្វល់ខ្វាយយ៉ាងណាក៏នៅតែប៉ុនហ្នឹង។ បើអាចវិញ នៅបារម្ភធ្វើអី្វទៀត? ទៅគ្រប់គ្រងវាទៅ។ តាមពិតទៅគឺបែបនេះ។ គ្មានទេ រឿងដែលយើងគួរបារម្ភ។ ជាមួយនឹងការយល់ឃើញ និងការផ្តោតអារម្មណ៍ត្រឹមត្រូវ ចិត្តយើងក៏កាន់តែធូរ ពីសម្ភាធចិត្តដូច្នេះ។
តស់ ចូលរួមស្តាប់ ដើម្បីយល់បន្ថែមពីគំនិតនេះ។
__________________________
🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)
ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។
ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។
សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
Wednesday Feb 04, 2026
គិតម៉េច អារម្មណ៍អញ្ចឹង
Wednesday Feb 04, 2026
Wednesday Feb 04, 2026
បើចង់គ្រប់គ្រងអារម្មណ៍ ចូរចាប់ផ្តើមជាមួយនឹងការគិត ព្រោះទស្សនៈយើងនេះហើយដែលកំណត់អារម្មណ៍យើង។ គិតយ៉ាងម៉េច អារម្មណ៍គឺអញ្ចឹង។
ដូចទស្សនវិទូ Epictetus ណែនាំថា "បញ្ហាមិនមែនជាអ្វីដែលកើតឡើង ប៉ុន្តែមតិយើងទៅលើអ្វីដែលកើតឡើងទៅវិញទេ"។ អាចថា រឿងមួយល្អឬមិនល្អ ទៅតាមការគិតយើង។ ហើយបើយើងគិតថាមិនល្អ អារម្មណ៍យើងក៏មិនល្អដូចគ្នាដែរ។ ទស្សនៈយើងនេះហើយ ដែលបង្កឱ្យយើងមានអារម្មណ៍បែបនោះ។
ប្រសិនបើយើងមានមតិ ការរំពឹងទុក និងការខ្វល់ខ្វាយទៅលើរឿងច្រើនយ៉ាង អារម្មណ៍យើងក៏ងាយនឹងប៉ះទង្គិចដូចគ្នាដែរ។ គួរណាឈ្វេងយល់ពីផ្នត់គំនិត ការគិតស្វ័យប្រវិត្ត និងជំនឿនានា ដែលយើងមាន ព្រោះមិនមែនគ្រប់យ៉ាងសុទ្ធតែចាំបាច់ ហើយមិនមែនគ្រប់យ៉ាងសុទ្ធពិតនោះទេ។
តស់ ចូលររួមស្តាប់វគ្គនេះ ដើម្បីឈ្វេងយល់ពីទំនាក់ទំនងរវាងការគិត និងអារម្មណ៍របស់យើង។
__________________________
🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)
ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។
ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។
សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
Wednesday Jan 21, 2026
សេរីភាពក្នុងជីវិត ចាប់ផ្តើមពីចិត្ត
Wednesday Jan 21, 2026
Wednesday Jan 21, 2026
យើងផ្តោតអារម្មណ៍លើអ្វី យើងចងចិត្តនឹងរឿងហ្នឹង។ ផ្តោតកាន់តែខ្លាំង ទៅលើរឿងដែលយើងគ្មានលទ្ធភាពគ្រប់គ្រង យើងក៏កាន់តែរងទុក្ខកាន់តែច្រើនដូចគ្នា។
គ្រប់យ៉ាង ចាប់ផ្តើមពីក្នុងចិត្ត ដូចការណែនាំរបស់ទស្សនវិទូ Stoicism ម្នាក់ឈ្មោះ Epictetus ដែលជាអតីតទាសករមួយរូប នៅសម័យក្រិកបូរាណ។ ដោយបានរស់នៅតាំងពីតូច ក្នុងវណ្ណៈមួយដែលគ្មានសិទ្ធសេរីភាពអ្វីសោះ គាត់អាចមើលឃើញពីធាតុពិតនៃសេរីភាព ដែលមិនត្រឹមតែសំដៅសេរីភាពផ្លូវកាយ ប៉ុន្តែក៏ផ្លូវចិត្តផងដែរ។
យើងជាច្រើន សូម្បីតែមិនបានទទួលរងការឃុំឃាំងពីខាងក្រៅដោយ ក៏មិនមានសេរីភាពពេលដែរ ពីព្រោះចិត្តយើងខ្លះប្រៀបដូចជាកន្លែងឃុំឃាំងមួយ ដែលយើងយកតាមរហូត។ ចងចិត្តខ្លួនជាមួយនឹងរឿងមិនត្រឹមត្រូវ ខ្លួនយើងទេជាអ្នករងគ្រោះ។
សេរីភាពដ៏ពិតប្រាកដមួយ ចាប់ផ្តើមពីក្នុងចិត្ត ដូចដែលណែនាំដោយ Epictetus ។ រៀនវែកញែកឱ្យច្បស់លាស់ ថារឿងណាគួរ និងមិនគួរខ្វល់ខ្វាយទៅលើ ព្រោះនោះហើយនឹងកំណត់សេរីភាពផ្លូវចិត្តរបស់យើង។
តស់ ចូលរួមស្តាប់ ដើម្បីឈ្វេងយល់បន្ថែមពីទស្សនៈមួយនេះ។
__________________________
🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)
ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។
ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។
សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
Wednesday Jan 14, 2026
ពង្រឹងចិត្ត តាមទស្សនវិជ្ជា Stoicism
Wednesday Jan 14, 2026
Wednesday Jan 14, 2026
សម័យកាលកាន់តែពិបាក ចិត្តរឹងមាំនិងនឹងនរក៏កាន់តែចាំបាច់។ ហើយតើគួរធ្វើយ៉ាងណា ដើម្បីអាចកសាងចិត្តរឹងមាំ?
ដើម្បីពង្រឹងចិត្ត គួរណាឈ្វេងយល់ពីទស្សនវិជ្ជា Stoicism ដែលបានកើតចេញតាំងពីសម័យក្រិក បានជាង ២០០០ ឆ្នាំមកហើយ។ ទស្សនវិជ្ជានេះបានជួយមនុស្សរាប់លាននាក់ ក្នុងច្រើនសម័យ ដើម្បីធ្វើឱ្យពួកគាត់មានភាពរីករាយក្នុងពេលបច្ចុប្បន្ន និងជាពិសេសមានភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងឧបសង្គក្នុងជីវិត។
តស់ស្តាប់ ដើម្បីឈ្វេងយល់បន្ថែម ពីការកសាងចិត្ត ជាមួយនឹងទស្សនវិជ្ជានេះ។
__________________________
🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)
ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។
ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។
សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
Wednesday Dec 31, 2025
សន្តិភាពនឹងការឈឺចាប់ឆ្នាំនេះ
Wednesday Dec 31, 2025
Wednesday Dec 31, 2025
ទំព័រឆ្នាំនេះនឹងត្រូវបានបិទ ប៉ុន្តែយើងនឹងយកអ្វីខ្លះតាមខ្លួន សម្រាប់ឆ្នាំក្រោយ? ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ហើយការឈឺចាប់ក៏បែបជាធំធេង។
ដំបូង ខ្ញុំក៏គិតដូច្នោះដែរ ប៉ុន្តែដល់តែបានឃើញការឈឺចាប់របស់បងប្អូនជនភៀសសឹកផ្ទាល់នឹងភ្នែក នៅសប្តាហ៍មុននេះ បានដឹងថាការឈឺចាប់ខ្ញុំឆ្នាំនេះគឺតូចណាស់ បើប្រៀបធៀបជាមួយនឹងពួកគាត់។ បទពិសោធបានទៅជួបពួកគាត់ផ្ទាល់ បានផ្លាស់ប្តូរការយល់ឃើញពីជីវិតខ្ញុំទាំងស្រុង។
ជាញឹកញាប់ យើងតែងតែសម្លឹងមើលទៅលើ ថាខ្លួនអាចមានអ្វី ដែលកាន់តែប្រសើរ និងកាន់តែច្រើន។ គោលដៅ និងការរំពឹងទុកកាន់តែធំទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនដែលមានអារម្មណ៍ថាខ្លួនគ្រប់គ្រាន់សោះ។ ពេលខ្លះ ឈឺចាប់តែម្នាក់ឯង ដោយសារការគិតរបស់ខ្លួន។
ប៉ុន្តែ ដល់តែយើងក្រឡេកចេញពីខ្លួនឯង និងសម្លឹងមើលទៅលើការឈឺចាប់របស់អ្នកដទៃ បានយើងយល់ឃើញថាខ្លួនសំណាងប៉ុណ្ណា។ ការឃើញទិដ្ឋភាពនោះ និងការអាចជួយសម្រួលការឈឺចាប់អ្នកដទៃផ្ទាល់នឹងដៃ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សុខ នឹងការឈឺចាប់របស់ខ្លួនទៅវិញ។ អារម្មណ៍ស្ងប់ និងសុខនេះហើយជាអ្វីដែលខ្ញុំត្រូវការយកតាមខ្លួន សម្រាប់ដំណើរឆ្នាំក្រោយ។
តស់ ចូលរួមស្តាប់ទំាងអស់គ្នា សម្រាប់វគ្គថ្មីមួយនេះ។
__________________________
🧭 ទាញយក កូនសៀវភៅឆ្លុះបញ្ចាំង "កំណត់ហេតុឆ្លងឆ្នាំ" ដោយឥតគិតថ្លៃទៅតាម៖ www.reanruos.com/reflect
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

About
Rean Ruos Podcast is a Khmer podcast on Life Education that many schools forget to teach.
It aims help young people grow in their well-being, intellect, emotion management, happiness, critical-thinking, career progression, and growth mindsets, with its content powered by ancient philosophy, psychology and science.
Since its establishment on May 2021, it has had more than 40,000 listeners across platforms, and has been ranked #1 Education Podcast on Apple Podcasts in Cambodia.