
សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”
Episodes
Wednesday Nov 26, 2025
កំណត់ហេតុឆ្លងឆ្នាំ
Wednesday Nov 26, 2025
Wednesday Nov 26, 2025
សល់តែប៉ុន្មានសប្តាហ៍ទៀតនេះ យើងនឹងឆ្លងទៅកាន់ឆ្នាំក្រោយហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? រួចរាល់ឬនៅ?
មួយឆ្នាំពិតជាលឿន ប៉ុន្តែក៏រួមមាននូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើង។ ខ្លះក៏អាចប៉ះទង្គេចនឹងអារម្មណ៍ និងចិត្តយើងផងដែរ។ ដោយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការគិត និងឆ្លុះបញ្ចាំងលើហេតុការណ៍ទាំងនោះ វាក៏នៅដក់ក្នុងចិត្តយើង ដែលអាចថែមទាំងបន្សល់ទុកជាសម្ពាធសម្រាប់ឆ្នាំក្រោយទៅទៀត។
វេលានេះជាវេលាល្អមួយ សម្រាប់សិក្សាពីខ្លួនឯង និងដំណើរជីវិតរបស់ខ្លួន ជាមួយនឹងការឆ្លុះបញ្ចាំង ដូចនេះយើងអាចមើលឃើញមេរៀន និងបង្កើតការយល់ឃើញថ្មីៗ ដែលអាចជួយយើងនាឆ្នាំក្រោយខាងមុខនេះ។
ដំណឹងល្អមួយនោះគឺ យើងបានរៀបចំជា "កំណត់ហេតុឆ្លងឆ្នាំ" ដែលជាកូនសៀវភៅតូចមួយ មាននូវសំណួរឆ្លុះបញ្ចាំងជាច្រើន សម្រាប់ណែនាំគាត់ ក្នុងការយល់ពីដំណើរឆ្នាំនេះ និងជាពិសេសរៀបចំខ្លួនសម្រាប់ឆ្នាំក្រោយ។ សៀវភៅនេះគឺឥតគិតថ្លៃ។ គាត់គ្រាន់តែត្រូវដោនឡូតនៅ reanruos.com/reflect និងព្រីនដោយខ្លួនឯងប៉ុណ្ណោះ។ ជាមួយនឹងប៉ុន្មានម៉ោងនៃការឆ្លុះបញ្ចាំង គាត់នឹងកត់សម្គាល់ថាខ្លួនមានអារម្មណ៍ធូរស្រាល និងមានភាពច្បាស់លាស់ជាងមុន ទៅលើគោលដៅខ្លួនឆ្នាំក្រោយ។
នេះជាអំណោយតូចមួយ ពីខាងរៀនរស់ ដែលជាអរគុណ ក្នុងការគាំទ្រពួកយើងជានិច្ច។ សង្ឃឹមថាសៀវភៅនេះនឹងផ្តល់តម្លៃថ្មីៗ ក្នុងដំណើររៀនរស់របស់គាត់។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

No comments yet. Be the first to say something!