សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”

Episodes
Wednesday Jul 23, 2025
ទាន់សម័យឆាប់ហួសសម័យ
Wednesday Jul 23, 2025
Wednesday Jul 23, 2025
តាមធម្មតា យើងតែងតែចង់រកអ្វីមួយដែលថ្មី និងទាន់សម័យ។ ប៉ុន្តែអ្វីដែលទាន់សម័យតែងតែផ្លាស់ប្តូរជារៀងរហូត ហាក់ដូចជាខ្យល់បកមកលើខ្លួនយើង ដែលហើរផុត គ្មានជាប់នឹងខ្លួនយើងឡើយ។
ទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចគ្នាដែរ។ កាលណាយើងសិក្សាតែអ្វីដែលទាន់សម័យ យើងក៏ពិបាកនឹងមើលឃើញលើសពីសម័យដែលខ្លួនកំពុងតែរស់ផងដែរ។
ជាជាងទាន់សម័យ យើងគួរណាផ្តោតលើការសិក្សាទៅលើចំណេះដឹង ដែលរស់រានមានជីវិតច្រើនសម័យកាលមកហើយ។ គ្មានអ្វីបង្ហាញតម្លៃពិតនៃសៀវភៅមួយបានល្អជាងពេលវេលានោះទេ។ តាមវគ្គនេះ អ្នកនឹងយល់ពីតម្លៃនៃសៀវភៅចាស់ៗ។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីរបៀបកសាងចំណេះដឹងមួយដ៏គង់វង្ស។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Wednesday Jul 16, 2025
ឆ្លាស់សតិទៅជាមនុស្សធំម្នាក់
Wednesday Jul 16, 2025
Wednesday Jul 16, 2025
ចាស់តែអាយុ ប៉ុន្ទែចរិតវិញគ្មានចាស់ទុំអ្វីសោះ។ នេះគឺដោយសារតែអាយុនឹងកើតទៅតាមធម្មជាតិ ប៉ុន្តែចរិតវិញគឺទៅតាមជម្រើស។ ហើយដើម្បីឆ្លាស់សតិបាន វាត្រូវការលើសពីចំណេះដឹងទៅទៀត ប៉ុន្តែទាមទារនូវបទពិសធោត្រឹមត្រូវសម្រាប់ការលូតលាស់មួយនោះ។
ក្នុងវគ្គនេះ យើងនឹងបកស្រាយទាក់ទងពីដំណើរនៃការកែប្រែខ្លួនឯង ដើម្បីឱ្យបានសតិជាមនុស្សធំម្នាក់ ដែលមានទំនួលខុសត្រូវ ជាជាងជាមនុស្សមនុស្សម្នាក់ដែលឆាប់ខឹង ឬឆាប់ភ័យព្រួយទាំងមិនសមហេតុផល។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការយល់ដឹងពីការពន្លូតសតីយើងឱ្យកាន់តែចាស់ទុំ និងកាន់តែប្រពៃ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Wednesday Jul 09, 2025
យកឈ្នះលើការពន្យារពេល
Wednesday Jul 09, 2025
Wednesday Jul 09, 2025
យើងដឹងហើយថាយើងចង់ធ្វើអ្វី ប៉ុន្តែណាស់ត្រង់តែចាប់ផ្តើមមិនចេញ។ ពន្យារពេលម្តងមួយថ្ងៃៗ ហើយតែមួយភ្លែត មួយឆ្នាំបាត់។ នៅតែមិនបានធ្វើអ្វីដែលខ្លួនចង់ធ្វើ។
វគ្គនេះ ខ្ញុំចង់ជួយអ្នកឈ្នះខ្លួនឯង ជាមួយនឹងវិធីសាស្រ្តក្នុងការទម្លុះការពន្យារពេល ដូច្នេះអ្នកមានម្ចាស់ការមកលើសកម្មភាព និងពេលវេលាខ្លួន សម្រាប់គោលដៅដែលសំខាន់ក្នុងជីវិត។
តស់ ចូលរួមស្តាប់ទាំងអស់ សម្រាប់ការជំនះលើការពន្យារពេល។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Wednesday Jul 02, 2025
ចាក់ឬសនៅខ្មែរ ជាស្ថាពរ
Wednesday Jul 02, 2025
Wednesday Jul 02, 2025
វគ្គនេះរាង Personal តិច ដែលខ្ញុំចង់ចែករំលែកពីមូលហេតុដែលខ្ញុំបោះបង់ជីវិតនៅស្រុកក្រៅ បន្ទាប់ពីខិតខំយ៉ាងលំបាក ដើម្បិអាចបានចេញ គ្រាន់តែដើម្បីជ្រើសរើសមកវិញ។
ដោយបានមានប៉ុន្មានឆ្នាំរស់នៅស្រុកក្រៅប៉ុន្មានប្រទេស ខ្ញុំក៏យល់ពីតម្លៃពិសេសៗមួយចំនួននៃកម្ពុជា ដែលតាំងពីតូចមកខ្ញុំមិនដែលបានចាប់អារម្មណ៍ទៅលើ ហើយជាពិសេសក៏ឃើញនូវតម្លៃមួយដែលខ្លួនអាចផ្តល់ឱ្យសង្គមយើងផងដែរ។
តស់ ចូលរួមជាមួយខ្ញុំទាំងអស់គ្នា សម្រាប់ដំណើរដ៏វែងមួយ ពីការចេញក្រៅស្រុក និងការចង់វិលត្រលប់មកវិញ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Wednesday Jun 25, 2025
ការរៀនមិនធានាការលូតលាស់
Wednesday Jun 25, 2025
Wednesday Jun 25, 2025
នៅកម្ពុជា យើងស្រលាញ់ណាស់ការរៀន ដែលយើងឧស្សាហ៍ប្រើពាក្យនេះ និងធ្វើសកម្មភាពនេះច្រើនមែនទែន។ បញ្ហាមួយនោះគឺត្រង់ថាយើងជាច្រើនគិតថាការរៀនគឺគ្រាន់តែជាការស្រូបព័ត៌មាន ប៉ុន្តែជាក់ស្តែង ដើម្បីកសាងសកម្មភាព សកម្មភាពនៃការរៀនគឺត្រូវតែលើសពីនេះទៅទៀត។ មិនមែនតែការស្រូបចំណេះទេ ប៉ុន្តែជាការប្រើចំណេះ។ ដល់តែដូច្នេះ បានយើងអាចលូតលាស់ទៅមុខសម្រាប់ជីវិត។
តស់ ចូលរួមជាមួយនឹងខ្ញុំក្នុងវគ្គនេះ សម្រាប់ការលូតលាស់ត្រឹមត្រូវសម្រាប់ជីវិត។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Wednesday Jun 18, 2025
សេចក្តីស្រលាញ់កើតចេញពីចម្ងល់
Wednesday Jun 18, 2025
Wednesday Jun 18, 2025
ធ្វើយ៉ាងណាទើបដឹងថាខ្លួនស្រលាញ់អ្វី? នេះជាសំណួរមួយដែលខ្ញុំលឺហើយលឺទៀតជាច្រើនដង។ សម្រាប់ខ្ញុំ ការស្រលាញ់កើតចេញពីចម្ងល់។ អាចថា ចម្ងល់នេះហើយជាត្រីវិស័យទៅកាន់អ្វីដែលខ្លួនស្រលាញ់។
បើយើងសង្គេតមើលទៅលើកុមារាកុមារី យើងនឹងឃើញដូច្នេះដែរ។ គាត់រៀនចាប់ឆាប់បាន និងជាពិសេសមានពោរពេញដោយភាពរីករាយគឺដោយសារតែចម្ងល់នេះហើយ។ សម្រាប់យើងជាច្រើនណាស់ត្រង់តែកាន់តែធំ ចម្ងល់ក៏កាន់តែសាបទៅៗ។ ដូច្នេះដើម្បីយល់ពីជម្រៅនៃខ្លួនឯង គួរណាតែចំណាយពេលជាមួយនឹងចម្ងល់របស់ខ្លួន។
តស់ ចូលរួមជាមួយនឹងខ្ញុំក្នុងការស្វែងយល់ពីខ្លនឯង ទៅតាមត្រីវិស័យដ៏ពិសេសមួយនេះ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
Thursday Jun 12, 2025
មកដល់ម៉ោងឥឡូវ
Thursday Jun 12, 2025
Thursday Jun 12, 2025
យើងតែងតែស្ថិតនៅពេលនេះ ប៉ុន្តែចិត្តសតិយើងវិញស្ថិតនៅពេលនេះ និងទីនេះដែរឬទេ? ធម្មជាតិនៃចិត្តគឺតែងតែរេទៅរឿងចាស់នៅពេលអតីតកាល ឬក៏រឿងអនាគតដែលមិនទាន់កើតឡើង។ បើមិនដូច្នោះ យើងបែរជារវល់ជាមួយនឹងរឿងរ៉ាវដែលមិននៅក្បែរខ្លួន ទៅតាមទូរស័ព្ទដៃទៅវិញ។ តើធ្វើយ៉ាងណាទៅ ដើម្បីធ្វើឱ្យសតិយើងមានលំនឹងសម្រាប់ពេលបច្ចុប្បន្ន?
តាមបទពិសោធផ្ទាល់ ថ្មីៗនេះខ្ញុំទើបតែបានចូលរួមកម្មវិធី Retreat មួយជាមួយនឹងមជ្ឈមណ្ឌល Hari Hara នៅខេត្តសៀមរាប ដែលជាដំណើរដ៏ជ្រាលជ្រៅ ដែលអាចជួយឱ្យខ្ញុំយល់ពីការស្ថិតនៅក្នុងពេលបច្ចុប្បន្ន បានកាន់តែប្រសើរ ទៅតាមការសមាធិ ចលនា និងសិល្បៈ។ ហើយក្នុងវគ្គនេះដែរ ខ្ញុំចង់ចែករំលែកពីមេរៀន និងការយល់ដឹង ដែលខ្លួនទទួលបានពីវគ្គសិក្សា ៥ ថ្ងៃនោះ។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងជាមួយនឹងខ្លួនឯង និងពេលបច្ចុប្បន្នបានកាន់តែប្រសើរ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
Wednesday May 21, 2025
ធ្វើរឿងតូចឱ្យត្រូវសិន
Wednesday May 21, 2025
Wednesday May 21, 2025
ដល់តែរឿងធំ ទើបយើងគួរខ្វល់? ដោយសារតែរកតែធំ យើងក៏មើលព្រងើយកន្តើតទៅលើរឿងតូចៗ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា មកលើជិវិតយើង។
ពិតមែន ដែលយើងគួរធ្វើការងារឱ្យបានល្អ ប៉ុន្តែមិនគួរណាមើលរំលងជីវិតក្រៅម៉ោងធ្វើការឡើយ។ ចាំថា សុខភាពកាយនិងចិត្តចាប់ផ្តើមជាមួយនឹងជំហានតូចៗ ប៉ុន្តែមិនមែនតូចតាចឡើយ។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីទំនួលខុសត្រូវយើងជាច្រើនមើលរំលង ដូចនេះយើងអាចដឹងនាំជីវិតខ្លួនបានកាន់តែប្រសើរ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

About
Rean Ruos Podcast is a Khmer podcast on Life Education that many schools forget to teach.
It aims help young people grow in their well-being, intellect, emotion management, happiness, critical-thinking, career progression, and growth mindsets, with its content powered by ancient philosophy, psychology and science.
Since its establishment on May 2021, it has had more than 40,000 listeners across platforms, and has been ranked #1 Education Podcast on Apple Podcasts in Cambodia.